ជនគណនា 2:22-28 KHOV

22 ពួក​១​ទៀត​ជា​ពូជ​អំបូរ​បេន‌យ៉ា‌មីន ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គឺ​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី

23 ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៣​ម៉ឺន​៥​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

24 អស់​ពួក​អ្នក ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល របស់​ពួក​អេប្រា‌អិម រួម​ទាំង​អស់ មាន​១​សែន​៨​ពាន់​១០០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​ទី​៣។

25 ឯ​ខាង​ជើង នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​ដាន់ តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​ដាន់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ

26 ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៦​ម៉ឺន​២​ពាន់​៧០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

27 ពួក​ដែល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​អេស៊ើរ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​អេស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន

28 ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​១​ពាន់​៥០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ