24 អស់ពួកអ្នក ដែលបានរាប់ក្នុងទីដំឡើងត្រសាល របស់ពួកអេប្រាអិម រួមទាំងអស់ មាន១សែន៨ពាន់១០០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរទី៣។
25 ឯខាងជើង នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកដាន់ តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូល លើពួកកូនចៅដាន់ គឺអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ
26 ឯពួកកងរបស់លោក នោះមានចំនួន៦ម៉ឺន២ពាន់៧០០នាក់ តាមដែលគេកំណត់រាប់ហើយ
27 ពួកដែលនៅក្បែរលោក នោះត្រូវជាពូជអំបូរអេស៊ើរ ហើយអ្នកដែលជាកំពូល លើពួកកូនចៅអេស៊ើរ គឺប៉ាគីហ៊ាល ជាកូនអុក្រាន
28 ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន១ពាន់៥០០នាក់ តាមដែលគេកំណត់រាប់ហើយ
29 ពួក១ទៀតជាពូជអំបូរណែបថាលី ហើយអ្នកដែលជាកំពូល លើពួកកូនចៅណែបថាលី គឺអ័ហ៊ីរ៉ា ជាកូនអេណាន់
30 ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៣ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ