29 ពួក១ទៀតជាពូជអំបូរណែបថាលី ហើយអ្នកដែលជាកំពូល លើពួកកូនចៅណែបថាលី គឺអ័ហ៊ីរ៉ា ជាកូនអេណាន់
30 ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៣ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
31 អស់ពួកអ្នកដែលបានរាប់ ក្នុងទីដំឡើងត្រសាលរបស់ពួកដាន់ រួមទាំងអស់មាន១សែន៥ម៉ឺន៧ពាន់៦០០នាក់ ពួកនេះជាអ្នកដើរខាងក្រោយបង្អស់ តាមទង់ជ័យរបស់គេរៀងខ្លួន។
32 នេះហើយជាពួកអ្នកដែលបានរាប់ ក្នុងពួកកូនចៅអ៊ីស្រាអែល តាមវង្សានុវង្ស នៃពួកអយ្យកោគេ គឺគ្រប់បណ្តាមនុស្សទាំងអស់ ដែលគេបានរាប់ ក្នុងទីដំឡើងត្រសាលទាំងប៉ុន្មាន តាមពួកកងរបស់គេ នោះរួមទាំងអស់ មាន៦សែន៣ពាន់៥៥០នាក់
33 តែឯពូជលេវី នោះគេមិនបានរាប់បញ្ចូលក្នុងពួកកូនចៅអ៊ីស្រាអែលទេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
34 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើ តាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ គឺគេបានដំឡើងត្រសាលរបស់គេត្រង់ទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។