ជនគណនា 2:4-10 KHOV

4 ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៧​ម៉ឺន​៤​ពាន់​៦០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

5 ពួក​ដែល​ត្រូវ​ដំឡើង​ត្រសាល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​អ៊ីសាខារ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​អ៊ីសាខារ គឺ​នេថា‌នេល​ជា​កូន​ស៊ូហារ

6 ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៤​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

7 ពួក​១​ទៀត​ជា​ពូជ​អំបូរ​សាប់‌យូល៉ូន ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​សាប់‌យូល៉ូន គឺ​អេលាប​ជា​កូន​ហេល៉ូន

8 ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៧​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

9 អស់​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​យូដា​នេះ រួម​ទាំង​អស់​មាន​១​សែន​៨​ម៉ឺន​៦​ពាន់​៤០០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​មុន​គេ។

10 ឯ​ខាង​ត្បូង នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​រូបេន តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​សេដេ‌អ៊ើរ