ជនគណនា 20:1-6 KHOV

1 រីឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ចេត្រ ហើយ​អាស្រ័យ​នៅ​ត្រង់​កាដេស ឯ​ម៉ារាម​នាង​ក៏​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​នាង​នៅ​ទី​នោះ​ទៅ។

2 កន្លែង​នោះ​គ្មាន​ទឹក​ឲ្យ​ពួក​ជំនុំ​ផឹក​សោះ ដូច្នេះ​គេ​ក៏​មូល​គ្នា​មក​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន

3 គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ​ថា ស៊ូ​ឲ្យ​យើង​រាល់​គ្នា​បាន​ស្លាប់ ក្នុង​កាល​ដែល​បង​ប្អូន​យើង​ស្លាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​ចុះ

4 ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​មក​ក្នុង​ទី​រហោ‌ស្ថាន ឲ្យ​យើង​ត្រូវ​ស្លាប់​នៅ​ទី​នេះ ព្រម​ទាំង​ហ្វូង​សត្វ​របស់​យើង​ផង​ដូច្នេះ

5 ម្តេច​ក៏​លោក​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក្នុង​ទី​ហិន‌ហោច​នេះ​ធ្វើ​អី ទី​នេះ​មិន​មែន​ជា​កន្លែង ដែល​នឹង​សាប‌ព្រោះ​ទៅ​បាន ឬ​ដែល​មាន​ល្វា មាន​ទំពាំង‌បាយ‌ជូរ ឬ​ទទឹម​ទេ សូម្បី​តែ​ទឹក​ផឹក​ក៏​គ្មាន​ផង

6 ឯ​ម៉ូសេ និង​អើរ៉ុន ក៏​ចេញ​ពី​ពួក​ជំនុំ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​ឃើញ