13 ទឹកនោះជាទឹកមេរីបា ពីព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងនឹងព្រះយេហូវ៉ា ហើយទ្រង់បានសំដែងសេចក្ដីបរិសុទ្ធរបស់ទ្រង់ ដោយសារទឹកនោះឯង។
14 ម៉ូសេក៏ចាត់សារពីកាដេសទៅឯស្តេចស្រុកអេដំមទូលថា អ៊ីស្រាអែលជាប្អូនទ្រង់មានវាចាដូច្នេះថា ទ្រង់ជ្រាបចំពោះការនឿយហត់ ដែលកើតមកដល់យើងខ្ញុំរាល់គ្នាហើយ
15 គឺដែលពួកអយ្យកោយើងខ្ញុំបានចុះទៅនៅស្រុកអេស៊ីព្ទ ហើយយើងខ្ញុំក៏បាននៅស្រុកនោះជាយូរឆ្នាំដែរ ឯពួកសាសន៍អេស៊ីព្ទគេបានធ្វើបាបដល់យើងខ្ញុំ និងពួកអយ្យកោយើងខ្ញុំផង
16 តែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ឮសំឡេងយើងខ្ញុំ ហើយទ្រង់ចាត់ទេវតា១មក នាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទមក ឥឡូវនេះ មើល យើងខ្ញុំនៅត្រង់កាដេស ជាទីក្រុងនៅចុងព្រំស្រុករបស់ទ្រង់
17 ដូច្នេះសូមអនុញ្ញាត ឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផង យើងខ្ញុំនឹងមិនដើរកាត់ស្រែ ឬចំការទេ ក៏មិនផឹកទឹកអណ្តូងដែរ គឺយើងខ្ញុំនឹងដើរតាមតែផ្លូវថ្នល់របស់ស្តេចវិញ ឥតមានបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ទាល់តែបានឆ្លងហួសពីព្រំដែនទ្រង់ទៅ
18 តែស្តេចស្រុកអេដំមមានព្រះបន្ទូលតបថា មិនត្រូវឲ្យឯងដើរកាត់ស្រុករបស់យើងឡើយ បើធ្វើដូច្នោះ នោះយើងនឹងយកដាវចេញមកច្បាំងនឹងឯងហើយ
19 ពួកកូនចៅអ៊ីស្រាអែលគេអង្វរថា យើងខ្ញុំរាល់គ្នានឹងគ្រាន់តែដើរតាមថ្នល់ធំទេ បើសិនជាយើងខ្ញុំ ឬហ្វូងសត្វយើងខ្ញុំផឹកទឹករបស់ទ្រង់ នោះយើងខ្ញុំនឹងចេញថ្លៃសងថ្វាយទ្រង់ សូមតែឲ្យយើងខ្ញុំបានដើរកាត់ស្រុកទ្រង់ប៉ុណ្ណោះចុះ