ជនគណនា 20:17-23 KHOV

17 ដូច្នេះ​សូម​អនុញ្ញាត ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ផង យើង​ខ្ញុំ​នឹង​មិន​ដើរ​កាត់​ស្រែ ឬ​ចំការ​ទេ ក៏​មិន​ផឹក​ទឹក​អណ្តូង​ដែរ គឺ​យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ថ្នល់របស់​ស្តេច​វិញ ឥត​មាន​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ទាល់​តែ​បាន​ឆ្លង​ហួស​ពី​ព្រំ‌ដែន​ទ្រង់​ទៅ

18 តែ​ស្តេច​ស្រុក​អេដំម​មាន​ព្រះ‌បន្ទូល​តប​ថា មិន​ត្រូវ​ឲ្យ​ឯង​ដើរ​កាត់​ស្រុក​របស់​យើង​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​យក​ដាវ​ចេញ​មក​ច្បាំង​នឹង​ឯង​ហើយ

19 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​អង្វរ​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​គ្រាន់​តែ​ដើរ​តាម​ថ្នល់​ធំ​ទេ បើ‌សិន​ជា​យើង​ខ្ញុំ ឬ​ហ្វូង​សត្វ​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​ចេញ​ថ្លៃ​សង​ថ្វាយ​ទ្រង់ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​ទ្រង់​ប៉ុណ្ណោះ​ចុះ

20 តែ​ស្តេច​នោះ​មាន​ព្រះ‌បន្ទូល​ថា មិន​ត្រូវ​ឲ្យ​ឯង​ទៅ​ទេ ហើយ​ស្តេច​អេដំម​ក៏​ចេញ​មក​ទាស់​នឹង​គេ ព្រម​ទាំង​នាំ​យក​មនុស្ស​ជា​ច្រើន​មក មាន​អំណាច​ជា​ខ្លាំង

21 ដូច្នេះ ស្តេច​អេដំម​មិន​ព្រម​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ដើរ​កាត់​ស្រុក​ទ្រង់​ទេ បាន​ជា​ពួក​អ៊ីស្រា‌អែល​គេ​បែរ​ចេញ​ពី​ទ្រង់​ទៅ។

22 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ពួក​ជំនុំ​ទាំង​មូល​ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​កាដេស​មក​ដល់​ភ្នំ​ហោរ

23 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នៅ​ភ្នំ​ហោរ​នោះ ត្រង់​ព្រំ‌ដែន​ស្រុក​អេដំម​ថា