18 តែស្តេចស្រុកអេដំមមានព្រះបន្ទូលតបថា មិនត្រូវឲ្យឯងដើរកាត់ស្រុករបស់យើងឡើយ បើធ្វើដូច្នោះ នោះយើងនឹងយកដាវចេញមកច្បាំងនឹងឯងហើយ
19 ពួកកូនចៅអ៊ីស្រាអែលគេអង្វរថា យើងខ្ញុំរាល់គ្នានឹងគ្រាន់តែដើរតាមថ្នល់ធំទេ បើសិនជាយើងខ្ញុំ ឬហ្វូងសត្វយើងខ្ញុំផឹកទឹករបស់ទ្រង់ នោះយើងខ្ញុំនឹងចេញថ្លៃសងថ្វាយទ្រង់ សូមតែឲ្យយើងខ្ញុំបានដើរកាត់ស្រុកទ្រង់ប៉ុណ្ណោះចុះ
20 តែស្តេចនោះមានព្រះបន្ទូលថា មិនត្រូវឲ្យឯងទៅទេ ហើយស្តេចអេដំមក៏ចេញមកទាស់នឹងគេ ព្រមទាំងនាំយកមនុស្សជាច្រើនមក មានអំណាចជាខ្លាំង
21 ដូច្នេះ ស្តេចអេដំមមិនព្រមបើកឲ្យពួកអ៊ីស្រាអែលដើរកាត់ស្រុកទ្រង់ទេ បានជាពួកអ៊ីស្រាអែលគេបែរចេញពីទ្រង់ទៅ។
22 ពួកកូនចៅអ៊ីស្រាអែល គឺពួកជំនុំទាំងមូលក៏ធ្វើដំណើរចេញពីស្រុកកាដេសមកដល់ភ្នំហោរ
23 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុននៅភ្នំហោរនោះ ត្រង់ព្រំដែនស្រុកអេដំមថា
24 អើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកអយ្យកោហើយ ដ្បិតមិនត្រូវចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះឯងទាំង២នាក់បានចចេសនឹងបង្គាប់អញ នៅត្រង់ទឹកមេរីបា