ជនគណនា 20:21-27 KHOV

21 ដូច្នេះ ស្តេច​អេដំម​មិន​ព្រម​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ដើរ​កាត់​ស្រុក​ទ្រង់​ទេ បាន​ជា​ពួក​អ៊ីស្រា‌អែល​គេ​បែរ​ចេញ​ពី​ទ្រង់​ទៅ។

22 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ពួក​ជំនុំ​ទាំង​មូល​ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​កាដេស​មក​ដល់​ភ្នំ​ហោរ

23 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នៅ​ភ្នំ​ហោរ​នោះ ត្រង់​ព្រំ‌ដែន​ស្រុក​អេដំម​ថា

24 អើរ៉ុន​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ហើយ ដ្បិត​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ ពី​ព្រោះ​ឯង​ទាំង​២​នាក់​បាន​ចចេស​នឹង​បង្គាប់​អញ នៅ​ត្រង់​ទឹក​មេរីបា

25 ដូច្នេះ ឲ្យ​យក​អើរ៉ុន និង​អេលាសារ ជា​កូន​លោក នាំ​ឡើង​ទៅ​លើ​ភ្នំ​ហោរ​ទៅ

26 រួច​ដោះ​សំលៀក‌បំពាក់ ពី​អើរ៉ុន យក​ទៅ​បំពាក់​ឲ្យ​អេលាសារ​ជា​កូន​វិញ នោះ​អើរ៉ុន​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ គឺ​ត្រូវ​ស្លាប់​នៅ​ទី​នោះ

27 ម៉ូសេ​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គេ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​ភ្នែក​នៃ​ពួក​ជំនុំ​ទាំង​អស់​គ្នា