24 អើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកអយ្យកោហើយ ដ្បិតមិនត្រូវចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះឯងទាំង២នាក់បានចចេសនឹងបង្គាប់អញ នៅត្រង់ទឹកមេរីបា
25 ដូច្នេះ ឲ្យយកអើរ៉ុន និងអេលាសារ ជាកូនលោក នាំឡើងទៅលើភ្នំហោរទៅ
26 រួចដោះសំលៀកបំពាក់ ពីអើរ៉ុន យកទៅបំពាក់ឲ្យអេលាសារជាកូនវិញ នោះអើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកអយ្យកោ គឺត្រូវស្លាប់នៅទីនោះ
27 ម៉ូសេក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក គេនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះភ្នែកនៃពួកជំនុំទាំងអស់គ្នា
28 នោះម៉ូសេក៏ដោះសំលៀកបំពាក់ពីអើរ៉ុន យកទៅបំពាក់ឲ្យអេលាសារជាកូនវិញ រួចអើរ៉ុនស្លាប់នៅលើកំពូលភ្នំនោះទៅ ឯម៉ូសេ និងអេលាសារក៏ចុះពីលើភ្នំមកវិញ
29 កាលពួកជំនុំទាំងប៉ុន្មានបានឃើញថា អើរ៉ុនស្លាប់ហើយ នោះពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏កាន់ទុក្ខនឹងលោកអស់៣០ថ្ងៃ។