ជនគណនា 20:4-10 KHOV

4 ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​មក​ក្នុង​ទី​រហោ‌ស្ថាន ឲ្យ​យើង​ត្រូវ​ស្លាប់​នៅ​ទី​នេះ ព្រម​ទាំង​ហ្វូង​សត្វ​របស់​យើង​ផង​ដូច្នេះ

5 ម្តេច​ក៏​លោក​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក្នុង​ទី​ហិន‌ហោច​នេះ​ធ្វើ​អី ទី​នេះ​មិន​មែន​ជា​កន្លែង ដែល​នឹង​សាប‌ព្រោះ​ទៅ​បាន ឬ​ដែល​មាន​ល្វា មាន​ទំពាំង‌បាយ‌ជូរ ឬ​ទទឹម​ទេ សូម្បី​តែ​ទឹក​ផឹក​ក៏​គ្មាន​ផង

6 ឯ​ម៉ូសេ និង​អើរ៉ុន ក៏​ចេញ​ពី​ពួក​ជំនុំ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​ឃើញ

7 ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

8 ចូរ​យក​ដំបង​របស់​ឯង ហើយ​ប្រជុំ​ពួក​ជំនុំ​ទៅ គឺ​ឯង និង​អើរ៉ុន​ជា​បង​ឯង​ផង រួច​បង្គាប់​ដល់​ថ្មដា​នៅ​មុខ​គេ ឲ្យ​មាន​ទឹក​ចេញ​មក​ចុះ នោះ​ឯង​នឹង​បាន​នាំ​ទឹក ឲ្យ​ចេញ​ពី​ថ្ម​មក​ឲ្យ​គេ​ហើយ ដូច្នេះ ឯង​នឹង​ឲ្យ​ពួក​ជំនុំ ព្រម​ទាំង​ហ្វូង​សត្វ​គេ​ផឹក​បាន

9 ម៉ូសេ​ក៏​យក​ដំបង​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក

10 រួច​លោក និង​អើរ៉ុន ក៏​ប្រមូល​ពួក​ជំនុំ​មក​នៅ​មុខ​ថ្មដា ដោយ​ពាក្យ​ថា ចូរ​ស្តាប់​ចុះ ពួក​បះ‌បោរ​អើយ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្មដា​នេះ សំរាប់​អ្នក​រាល់​គ្នា​ឬ​អី