8 ចូរយកដំបងរបស់ឯង ហើយប្រជុំពួកជំនុំទៅ គឺឯង និងអើរ៉ុនជាបងឯងផង រួចបង្គាប់ដល់ថ្មដានៅមុខគេ ឲ្យមានទឹកចេញមកចុះ នោះឯងនឹងបាននាំទឹក ឲ្យចេញពីថ្មមកឲ្យគេហើយ ដូច្នេះ ឯងនឹងឲ្យពួកជំនុំ ព្រមទាំងហ្វូងសត្វគេផឹកបាន
9 ម៉ូសេក៏យកដំបងពីចំពោះព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក
10 រួចលោក និងអើរ៉ុន ក៏ប្រមូលពួកជំនុំមកនៅមុខថ្មដា ដោយពាក្យថា ចូរស្តាប់ចុះ ពួកបះបោរអើយ តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីថ្មដានេះ សំរាប់អ្នករាល់គ្នាឬអី
11 រួចម៉ូសេលើកដៃឡើងវាយថ្មនោះ ដោយដំបងអស់២ដង នោះក៏មានទឹកហូរចេញមកជាបរិបូរ ឯពួកជំនុំ និងហ្វូងសត្វគេ ក៏នាំគ្នាផឹកទៅ។
12 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា ពីព្រោះឯងមិនបានជឿអញ ដើម្បីនឹងលើកអញជាបរិសុទ្ធ ចំពោះភ្នែកនៃពួកកូនចៅអ៊ីស្រាអែលដូច្នេះ បានជាឯងនឹងនាំពួកជំនុំនេះចូលទៅក្នុងស្រុក ដែលអញឲ្យដល់គេពុំបានឡើយ
13 ទឹកនោះជាទឹកមេរីបា ពីព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងនឹងព្រះយេហូវ៉ា ហើយទ្រង់បានសំដែងសេចក្ដីបរិសុទ្ធរបស់ទ្រង់ ដោយសារទឹកនោះឯង។
14 ម៉ូសេក៏ចាត់សារពីកាដេសទៅឯស្តេចស្រុកអេដំមទូលថា អ៊ីស្រាអែលជាប្អូនទ្រង់មានវាចាដូច្នេះថា ទ្រង់ជ្រាបចំពោះការនឿយហត់ ដែលកើតមកដល់យើងខ្ញុំរាល់គ្នាហើយ