1 រីឯស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលនៅស្រុកខាងត្បូង កាលបានឮថា ពួកអ៊ីស្រាអែលមកតាមផ្លូវស្រុកអ័ថារីមហើយ នោះទ្រង់ក៏ចេញមកច្បាំងនឹងគេ ហើយចាប់យកបានខ្លះ
2 រួចពួកអ៊ីស្រាអែលគេតាំងសច្ចាដល់ព្រះយេហូវ៉ា ដោយពាក្យថា បើទ្រង់ប្រគល់សាសន៍នោះមកក្នុងកណ្តាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញទីក្រុងគេអស់រលីង
3 ព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាមពាក្យរបស់ពួកអ៊ីស្រាអែល ហើយប្រគល់ពួកសាសន៍កាណាននោះមក រួចពួកអ៊ីស្រាអែលក៏បំផ្លាញគេ និងទីក្រុងគេទាំងអស់ទៅ គេហៅទីនោះថា ហោម៉ា។
4 រួចគេធ្វើដំណើរពីភ្នំហោរដើរទៅ តាមផ្លូវសមុទ្រក្រហម ដើម្បីនឹងវាងព័ទ្ធស្រុកអេដំម តែបណ្តាជនមានចិត្តរវាត ដោយព្រោះផ្លូវនោះ