ជនគណនា 21:1-5 KHOV

1 រីឯ​ស្តេច​អើរ៉ាត ជា​សាសន៍​កាណាន ដែល​នៅ​ស្រុក​ខាង​ត្បូង កាល​បាន​ឮ​ថា ពួក​អ៊ីស្រា‌អែល​មក​តាម​ផ្លូវ​ស្រុក​អ័ថារីម​ហើយ នោះ​ទ្រង់​ក៏​ចេញ​មក​ច្បាំង​នឹង​គេ ហើយ​ចាប់​យក​បាន​ខ្លះ

2 រួច​ពួក​អ៊ីស្រា‌អែល​គេ​តាំង​សច្ចា​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា បើ​ទ្រង់​ប្រគល់​សាសន៍​នោះ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​គេ​អស់​រលីង

3 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​ប្រគល់​ពួក​សាសន៍​កាណាន​នោះ​មក រួច​ពួក​អ៊ីស្រា‌អែល​ក៏​បំផ្លាញ​គេ និង​ទី​ក្រុង​គេ​ទាំង​អស់​ទៅ គេ​ហៅ​ទី​នោះ​ថា ហោម៉ា។

4 រួច​គេ​ធ្វើ​ដំណើរ​ពី​ភ្នំ​ហោរ​ដើរ​ទៅ តាម​ផ្លូវ​សមុទ្រ​ក្រហម ដើម្បី​នឹង​វាង​ព័ទ្ធ​ស្រុក​អេដំម តែ​បណ្តា‌ជន​មាន​ចិត្ត​រវាត ដោយ​ព្រោះ​ផ្លូវ​នោះ

5 ក៏​និយាយ​ទាស់​នឹង​ព្រះ ហើយ​ទាស់​នឹង​ម៉ូសេ​ថា ម្តេច​ក៏​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឲ្យ​ត្រូវ​ស្លាប់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ ដ្បិត​គ្មាន​អាហារ គ្មាន​ទឹក​សោះ ហើយ​យើង​ទ្រាន់‌ណាយ​នឹង​នំ​គំរក់​នេះ​ពេក​ណាស់