ជនគណនា 21:10-16 KHOV

10 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ ដំឡើង​ត្រសាល​នៅ​ត្រង់​អូបូត

11 រួច​គេ​ចេញ​ពី​អូបូត ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​អ៊ីយេ-អាបារីម ក្នុង​ទី​រហោ‌ស្ថាន ដែល​ជាប់​ព្រំ‌ដែន​ខាង​កើត​នៃ​ស្រុក​ម៉ូអាប់

12 ពី​ទី​នោះ គេ​ក៏​ធ្វើ​ដំណើរ​ដើរ​ទៅ​ដំឡើង​ត្រសាល នៅ​ត្រង់​ច្រក​ភ្នំ​សេរេត

13 ហើយ​ចេញ​ពី​ទី​នោះ ដើរ​ទៅ​ដំឡើង​ត្រសាល​ឯ​ត្រើយ​ស្ទឹង​អើណូន​ម្ខាង ជា​ស្ទឹង​ដែល​ហូរ​ពី​ព្រំ​ស្រុក​អាម៉ូរី​មក​តាម​ទី​រហោ‌ស្ថាន ដ្បិត​ស្ទឹង​អើណូន​ជា​ព្រំ‌ដែន​នៃ​ស្រុក​ម៉ូអាប់​នៅ​ជា​កណ្តាល​ស្រុក​ម៉ូអាប់ និង​ស្រុក​អាម៉ូរី

14 ហេតុ​នោះ​បាន​ជា​មាន​ពាក្យ​ដំណាល​ក្នុង​សៀវភៅ ដែល​និទាន​ពី​ចំបាំង​ផង​ព្រះ‌យេហូវ៉ា​ថា «ការ​ដែល​ទ្រង់​ធ្វើ​នៅ​ក្នុង​ស៊ូផា ហើយ​នៅ​ច្រក​ភ្នំ​អើណូន

15 គឺ​នៅ​ជំរាល​ភ្នំ​ដែល​ជ្រាល​ទៅ​ខាង​ទី​លំនៅ​អើរ ហើយ​ក៏​ជាប់​នឹង​ព្រំ​ស្រុក​ម៉ូអាប់»

16 ពី​ទី​នោះ គេ​មក​ដល់​ប្អៀរ គឺ​ជា​អណ្តូង ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ប្រមូល​ពួក​បណ្តា‌ជន​ឲ្យ​ជុំ​គ្នា នោះ​អញ​នឹង​ឲ្យ​ទឹក​គេ​ផឹក