12 ពីទីនោះ គេក៏ធ្វើដំណើរដើរទៅដំឡើងត្រសាល នៅត្រង់ច្រកភ្នំសេរេត
13 ហើយចេញពីទីនោះ ដើរទៅដំឡើងត្រសាលឯត្រើយស្ទឹងអើណូនម្ខាង ជាស្ទឹងដែលហូរពីព្រំស្រុកអាម៉ូរីមកតាមទីរហោស្ថាន ដ្បិតស្ទឹងអើណូនជាព្រំដែននៃស្រុកម៉ូអាប់នៅជាកណ្តាលស្រុកម៉ូអាប់ និងស្រុកអាម៉ូរី
14 ហេតុនោះបានជាមានពាក្យដំណាលក្នុងសៀវភៅ ដែលនិទានពីចំបាំងផងព្រះយេហូវ៉ាថា «ការដែលទ្រង់ធ្វើនៅក្នុងស៊ូផា ហើយនៅច្រកភ្នំអើណូន
15 គឺនៅជំរាលភ្នំដែលជ្រាលទៅខាងទីលំនៅអើរ ហើយក៏ជាប់នឹងព្រំស្រុកម៉ូអាប់»
16 ពីទីនោះ គេមកដល់ប្អៀរ គឺជាអណ្តូង ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងម៉ូសេថា ចូរប្រមូលពួកបណ្តាជនឲ្យជុំគ្នា នោះអញនឹងឲ្យទឹកគេផឹក
17 រួចពួកអ៊ីស្រាអែលគេក៏ច្រៀងទំនុកនេះថា «ឲ្យផុសឡើង អណ្តូងអើយ ចូរច្រៀងសរសើរអណ្តូងនេះចុះ
18 ជាអណ្តូងដែលពួកចៅហ្វាយបានជីក ហើយពួកអ្នកមានត្រកូលខ្ពស់បានជីកនឹងជ្រនីកគេ តាមច្បាប់បញ្ញត្ត» រួចពីទីរហោស្ថាននោះ គេក៏មកដល់ម៉ាថាណា