ជនគណនា 21:19-25 KHOV

19 ពី​ម៉ាថាណា​ទៅ​ដល់​ណាហា‌លាល ពី​ណាហា‌លាល​ទៅ​ដល់​បាម៉ូត

20 ហើយ​ពី​បាម៉ូត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​នៅ​ស្រុក​ម៉ូអាប់ ក៏​ទៅ​ដល់​កំពូល​ភ្នំ​ពី​សកា ដែល​បែរ​ទៅ​ខាង​ទី​រហោ‌ស្ថាន។

21 នោះ​សាសន៍​អ៊ីស្រា‌អែល​គេ​ចាត់​សារ​ទៅ​ឯ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី​ថា

22 សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់​ផង យើង​ខ្ញុំ​នឹង​មិន​ងាក​បែរ​ទៅ​ក្នុង​ស្រែ ឬ​ចំការ​ទេ ក៏​មិន​ផឹក​ទឹក​អណ្តូង​ដែរ យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ថ្នល់​ធំ​របស់​ស្តេច​ប៉ុណ្ណោះ រហូត​ដល់​បាន​ហួស​ផុត​ពី​ដែន​ស្រុក​ទ្រង់​ទៅ

23 តែ​ស៊ីហុន​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដើរ​កាត់​ព្រំ​ស្រុក​ទ្រង់​ទេ គឺ​ទ្រង់​បាន​ប្រមូល​ពួក​ជន​ទាំង​អស់ ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល​វិញ ក៏​ច្បាំង​វាយ​ពួក​អ៊ីស្រា‌អែល​នៅ​ត្រង់​យ៉ាហាស់

24 តែ​ពួក​អ៊ីស្រា‌អែល​ប្រហារ​ទ្រង់​ដោយ​មុខ​ដាវ​ទៅ ហើយ​ក៏​ចាប់​យក​ស្រុក​ទ្រង់​ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក ដែល​ជា​ព្រំ‌ដែន​របស់​សាសន៍​អាំម៉ូន ឯ​ព្រំ‌ដែន​នៃ​ពួក​កូន​ចៅ​អាំម៉ូន​នោះ​មាំ​ណាស់

25 ពួក​អ៊ីស្រា‌អែល​ក៏​វាយ​យក​អស់​ទាំង​ទី​ក្រុង​របស់​ពួក​សាសន៍​អាម៉ូរី ហើយ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ គឺ​ក្នុង​ក្រុង​ហែសបូន និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង​នោះ