27 ហេតុនោះបានជាគេតែងនិយាយ ដោយពាក្យសុភាសិតថា «ចូរមកក្នុងហែសបូន ឲ្យទីក្រុងរបស់ស៊ីហុនបានសង់ឡើង ហើយរៀបជាស្រេចផង
28 ដ្បិតមានភ្លើងចេញពីហែសបូនមក គឺជាអណ្តាតភ្លើងពីទីក្រុងរបស់ស៊ីហុន ភ្លើងនោះបានឆេះក្រុងអើរ របស់ស្រុកម៉ូអាប់ ព្រមទាំងពួកម្ចាស់ទីខ្ពស់របស់ស្ទឹងអើណូន
29 វេទនាដល់ឯង ម៉ូអាប់អើយ ឱពួកព្រះកេម៉ូសអើយ ឯងរាល់គ្នាត្រូវវិនាសហើយ ដ្បិតព្រះនៃឯងបានបញ្ជូនពួកកូនប្រុសរបស់ខ្លួន ឲ្យត្រូវរត់ និងពួកកូនស្រីឲ្យទៅជាឈ្លើយ ដល់ស៊ីហុនជាស្តេចសាសន៍អាម៉ូរី
30 យើងបានបាញ់តាមគេ ហែសបូនត្រូវវិនាសទៅ រហូតដល់ឌីបូន យើងក៏បានរំលាងស្រុករហូតដល់ណូផា គឺទៅដល់មេឌីបាផង»
31 ដូច្នេះពួកអ៊ីស្រាអែលបាននៅក្នុងស្រុករបស់សាសន៍អាម៉ូរីនោះ
32 រួចម៉ូសេចាត់គេទៅសង្កេតមើលឯក្រុងយ៉ាស៊ើ គេក៏ចាប់យកអស់ទាំងតំបន់នៅជុំវិញ ព្រមទាំងបណ្តេញសាសន៍អាម៉ូរី ដែលនៅស្រុកនោះ ឲ្យចេញទៅផង។
33 រួចគេបែរឡើងទៅតាមផ្លូវស្រុកបាសានវិញ នោះអុកជាស្តេចស្រុកបាសាន ព្រមទាំងពួកជនរបស់ទ្រង់ក៏លើកគ្នាចេញមកទាស់នឹងគេ ហើយច្បាំងគ្នានៅត្រង់អេទ្រី