ជនគណនា 22:1-4 KHOV

1 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ​ទៀត រួច​ដំឡើង​ត្រសាល​នៅ​ត្រង់​វាល​នៃ​ស្រុក​ម៉ូអាប់ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​នេះ ទល់​មុខ និង​យេរីខូរ។

2 រីឯ​បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​ក៏​ឃើញ​អស់​ទាំង​ការ ដែល​ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ ដល់​សាសន៍​អាម៉ូរី

3 ដូច្នេះ សាសន៍​ម៉ូអាប់​ក៏​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ស្រយុត​រន្ធត់ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​ព្រោះ​គេ​មាន​គ្នា​ច្រើន

4 នោះ​ពួក​ម៉ូអាប់​ក៏​និយាយ​ទៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ាឌានថា ឥឡូវ​ពួក​នេះ​នឹង​ស៊ី​រំលីង​របស់​ទាំង​អស់​នៅ​ជុំវិញ​យើង​រាល់​គ្នា​ហើយ ដូច​ជា​គោ​ស៊ី​រំលីង​ស្មៅ​ខ្ចី​នៅ​វាល​ដែរ រីឯ​គ្រា​នោះ បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​ធ្វើ​ជា​ស្តេច​លើ​សាសន៍​ម៉ូអាប់