23 លាក៏ឃើញទេវតានៃព្រះយេហូវ៉ាឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត នោះលាក៏បែរចេញពីផ្លូវទៅតាមវាលទៅ ឯបាឡាមគាត់វាយលា ដើម្បីនឹងទាញញាក់មកក្នុងផ្លូវវិញ
24 នោះទេវតានៃព្រះយេហូវ៉ាក៏ឈរនៅត្រង់ផ្លូវច្រក នាកណ្តាលចំការទំពាំងបាយជូរ មានកំផែងថ្មនៅជាសងខាង
25 លាក៏ឃើញទេវតានៃព្រះយេហូវ៉ាទៀត រួចវាចូលទៅអែបត្បៀតខ្លួននឹងកំផែង គាបជើងបាឡាមនឹងថ្ម នោះគាត់វាយវាម្តងទៀត
26 រួចទេវតានៃព្រះយេហូវ៉ាក៏ទៅឈរ នៅត្រង់កន្លែងចង្អៀត១ទៀត ដែលឥតមានផ្លូវណា នឹងងាកបែរទៅ ខាងឆ្វេង ឬខាងស្តាំបានឡើយ
27 លាក៏ឃើញទេវតានៃព្រះយេហូវ៉ា រួចវាលុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង នោះបាឡាមក៏ខឹងក្តៅឡើង ហើយវាយវានឹងឈើច្រត់
28 រួចព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាមថា តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ៣ដងហើយនេះ
29 បាឡាមឆ្លើយទៅលាថា គឺពីព្រោះឯងកៀចនឹងអញណាស់ បើសិនជាអញមានដាវនៅដៃឥឡូវ នោះអញនឹងសំឡាប់ឯងចោលហើយ