27 លាក៏ឃើញទេវតានៃព្រះយេហូវ៉ា រួចវាលុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង នោះបាឡាមក៏ខឹងក្តៅឡើង ហើយវាយវានឹងឈើច្រត់
28 រួចព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាមថា តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ៣ដងហើយនេះ
29 បាឡាមឆ្លើយទៅលាថា គឺពីព្រោះឯងកៀចនឹងអញណាស់ បើសិនជាអញមានដាវនៅដៃឥឡូវ នោះអញនឹងសំឡាប់ឯងចោលហើយ
30 សត្វលាតបថា តើខ្ញុំមិនមែនជាលារបស់លោក ដែលលោកបានជិះមកតាំងពីខ្ញុំជារបស់ផងលោក ដរាបដល់សព្វថ្ងៃនេះទេឬអី តើខ្ញុំដែលធ្លាប់ធ្វើយ៉ាងដូច្នេះ ចំពោះលោកដែរឬ នោះគាត់ឆ្លើយថា ទេ។
31 នោះព្រះយេហូវ៉ាទ្រង់បើកបំភ្លឺភ្នែកបាឡាម ឲ្យឃើញទេវតានៃទ្រង់ ដែលឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត រួចគាត់ឱនក្បាលទំលាក់ខ្លួនក្រាបចុះផ្កាប់មុខ
32 ទេវតានៃព្រះយេហូវ៉ាក៏សួរគាត់ថា ហេតុអ្វីបានជាឯងវាយលាដល់ទៅ៣ដងដូច្នេះ មើលអញបានចេញមកទាស់នឹងឯង ពីព្រោះឯងមានចិត្តវៀចនៅមុខអញ
33 លារបស់ឯងបានឃើញអញ ហើយបានងាកបែរចេញពីអញ៣ដងនេះហើយ បើវាមិនបានបែរចេញពីអញទេ នោះប្រាកដជាអញបានសំឡាប់ឯងហើយ តែទុកឲ្យវានៅរស់វិញ