ជនគណនា 22:3-9 KHOV

3 ដូច្នេះ សាសន៍​ម៉ូអាប់​ក៏​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ស្រយុត​រន្ធត់ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​ព្រោះ​គេ​មាន​គ្នា​ច្រើន

4 នោះ​ពួក​ម៉ូអាប់​ក៏​និយាយ​ទៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ាឌានថា ឥឡូវ​ពួក​នេះ​នឹង​ស៊ី​រំលីង​របស់​ទាំង​អស់​នៅ​ជុំវិញ​យើង​រាល់​គ្នា​ហើយ ដូច​ជា​គោ​ស៊ី​រំលីង​ស្មៅ​ខ្ចី​នៅ​វាល​ដែរ រីឯ​គ្រា​នោះ បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​ធ្វើ​ជា​ស្តេច​លើ​សាសន៍​ម៉ូអាប់

5 ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​បាឡាម​ជា​កូន​បេអ៊រ នៅ​ក្រុង​ពេថោរ ដែល​នៅ​មាត់​ទន្លេ ដើម្បី​នឹង​ហៅ​មក​ដោយ​ពាក្យ​ថា មើល មាន​សាសន៍​១​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នៅ​ដេរ‌ដាស​ពេញ​លើ​ផែនដី ត្រង់​ទល់​មុខ​នឹង​អញ

6 ដូច្នេះ ចូរ​ឯង​មក​ឥឡូវ ដើម្បី​នឹង​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​អញ​ណាស់ ប្រហែល​ជា​អញ​នឹង​ឈ្នះ​គេ​បាន ហើយ​នឹង​វាយ​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ ដ្បិត​អញ​ដឹង​ថា អ្នក​ណា​ដែល​ឯង​ឲ្យ​ពរ នោះ​បាន​ពរ​មែន ហើយ​អ្នក​ណា​ដែល​ឯង​ដាក់​បណ្តាសា នោះ​ក៏​ត្រូវ​បណ្តាសា​ពិត។

7 លំដាប់​នោះ ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ូអាប់ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ាឌាន គេ​នាំ​យក​រង្វាន់ នៃ​ការ​ទំនាយ​ចេញ​ទៅ ក៏​មក​ដល់​បាឡាម ហើយ​រ៉ាយ‌រ៉ាប់​ប្រាប់​តាម​ពាក្យ​របស់​បាឡាក

8 រួច​គាត់​ឆ្លើយ​ថា សូម​ដេក​នៅ​ទី​នេះ​១​យប់​សិន នោះ​ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​ដល់​អ្នក​រាល់​គ្នា តាម​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច្នេះ​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់ ក៏​ស្នាក់​នៅ​ជា​មួយ​នឹង​បាឡាម

9 នោះ​ព្រះ​ទ្រង់​យាង​មក​ឯ​បាឡាម​សួរ​ថា តើ​មនុស្ស​ណា​នេះ ដែល​នៅ​ជា​មួយ​នឹង​ឯង