35 តែទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលតបថា ចូរទៅជាមួយនឹងគេចុះ ប៉ុន្តែត្រូវឲ្យឯងនិយាយតែពាក្យដែលអញប្រាប់ដល់ឯងប៉ុណ្ណោះ ដូច្នេះ បាឡាមក៏ទៅជាមួយនឹងពួកមេរបស់បាឡាកទៅ។
36 កាលបាឡាកឮថា បាឡាមមកដល់ហើយ នោះទ្រង់ក៏ចេញទៅទទួលដល់ទីក្រុង១នៃស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ជាព្រំដែនឆ្ងាយបំផុត
37 បាឡាកមានព្រះបន្ទូលទៅបាឡាមថា តើអញមិនបានចាត់គេ ឲ្យទៅហៅឯងមកទេឬអី ហេតុអ្វីបានជាឯងមិនបានមកឯអញ តើអញមិនអាចនឹងលើកឯងឲ្យបានជាធំទេឬអី
38 បាឡាមក៏ទូលតបថា មើល ទូលបង្គំបានមកដល់ទ្រង់ហើយ តែឥឡូវនេះ តើទូលបង្គំមានអំណាចនឹងនិយាយអ្វីបាន ឯពាក្យណាដែលព្រះទ្រង់សំរេចនៅមាត់ទូលបង្គំ គឺពាក្យនោះដែលទូលបង្គំនឹងនិយាយវិញ
39 រួចបាឡាមក៏ទៅជាមួយនឹងបាឡាក ដល់ទៅគារយ៉ាត់-ហាសូត
40 នោះបាឡាកទ្រង់ថ្វាយគោ និងចៀមជាយញ្ញបូជា រួចផ្ញើទៅឲ្យបាឡាម និងពួកមេដែលនៅជាមួយនឹងគាត់។
41 ដល់ថ្ងៃស្អែក បាឡាកទ្រង់នាំយកបាឡាមឡើងទៅលើអស់ទាំងទីខ្ពស់របស់ផងព្រះបាល ហើយពីទីនោះគាត់ក៏ឃើញចុងបំផុតនៃពួកសាសន៍អ៊ីស្រាអែល។