ជនគណនា 23:1-4 KHOV

1 នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាស‌នា​៧​នៅ​ទី​នេះ​ឲ្យ​ទូល‌បង្គំ ហើយ​រៀប​គោ​ឈ្មោល​៧ និង​ចៀម​ឈ្មោល​៧​ផង

2 បាឡាក​ទ្រង់​ក៏​ធ្វើ​ដូច​ជា​បាឡាម​បាន​ថា នោះ​បាឡាក​ហើយ​នឹង​បាឡាម​ក៏​ថ្វាយ​គោ និង​ចៀម​មួយៗ​នៅ​លើ​អាស‌នា​ទាំង​នោះ

3 រួច​បាឡាម​គាត់​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ទូល‌បង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​នឹង​ទូល‌បង្គំ បើ​សេចក្ដី​ណា​ដែល​ទ្រង់​បង្ហាញ​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​នាំ​មក​ទូល​ដល់​ទ្រង់ រួច​គាត់​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់

4 ឯ​ព្រះ​ទ្រង់​ក៏​មក​ជួប​នឹង​បាឡាម រួច​គាត់​ទូល​ទ្រង់​ថា ទូល‌បង្គំ​បាន​រៀប‌ចំ​អាស‌នា​ទាំង​៧ ហើយ​បាន​ថ្វាយ​គោ និង​ចៀម​មួយៗ នៅ​លើ​អាស‌នា​ទាំង​នោះ