ជនគណនា 23:22-28 KHOV

22 ព្រះ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​មាន​កំឡាំង​បែប​ដូច​ជា​កំឡាំង​នៃ​សត្វ​រមាស

23 គ្មាន​មន្ត​វិជ្ជា​ការ​ណា​នឹង​ដាក់​ពួក​យ៉ាកុប ឬ​អំពើ​អំពាន់​ណា​ដាក់​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ទេ លុះ​ដល់​កំណត់ នោះ​នឹង​មាន​ពាក្យ​ដំណាល​ពី​យ៉ាកុប ហើយ​ពី​អ៊ីស្រា‌អែល​ថា យី​អើ​ទ្រង់​បាន​ធ្វើ​អ្វី​នេះ​ហ្ន៎

24 មើល បណ្តា‌ជន​នេះ​គេ​ក្រោក​ឡើង​ដូច​ជា​សិង្ហ​ញី ក៏​ឈរ​ឡើង​ដូច​ជា​សិង្ហ​ឈ្មោល គេ​មិន​ដេក​វិញ​ទាល់​តែ​បាន​ស៊ី​រំពា​ហើយ ព្រម​ទាំង​ផឹក​ឈាម​នៃ​ពួក​ដែល​បាន​សំឡាប់​ផង។

25 នោះ​បាឡាក​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា បើ​មិន​ប្រទេច​ផ្តាសា​គេ​ទេ នោះ​ក៏​មិន​ត្រូវ​ឲ្យ​ពរ​គេ​ដែរ

26 តែ​បាឡាម​ទូល​ឆ្លើយ​ថា តើ​ទូល‌បង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ​អី​ថា គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល នោះ​ទូល‌បង្គំ​ត្រូវ​តែ​ធ្វើ​តាម។

27 រួច​បាឡាក​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា ចូរ​មក អញ​នឹង​នាំ​ឯង​ទៅ​កន្លែង​១​ទៀត ប្រហែល​ជា​ព្រះ​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​ឯង​ដាក់​បណ្តាសា​ដល់​គេ​ពី​ទី​នោះ​ឲ្យ​អញ

28 បាឡាក​ក៏​នាំ​បាឡាម​ទៅ​លើ​កំពូល​ភ្នំ​ពេអរ ដែល​បែរ​ទៅ​ខាង​ឯ​ទី​រហោ‌ស្ថាន