23 គ្មានមន្តវិជ្ជាការណានឹងដាក់ពួកយ៉ាកុប ឬអំពើអំពាន់ណាដាក់សាសន៍អ៊ីស្រាអែលត្រូវទេ លុះដល់កំណត់ នោះនឹងមានពាក្យដំណាលពីយ៉ាកុប ហើយពីអ៊ីស្រាអែលថា យីអើទ្រង់បានធ្វើអ្វីនេះហ្ន៎
24 មើល បណ្តាជននេះគេក្រោកឡើងដូចជាសិង្ហញី ក៏ឈរឡើងដូចជាសិង្ហឈ្មោល គេមិនដេកវិញទាល់តែបានស៊ីរំពាហើយ ព្រមទាំងផឹកឈាមនៃពួកដែលបានសំឡាប់ផង។
25 នោះបាឡាកមានព្រះបន្ទូលទៅបាឡាមថា បើមិនប្រទេចផ្តាសាគេទេ នោះក៏មិនត្រូវឲ្យពរគេដែរ
26 តែបាឡាមទូលឆ្លើយថា តើទូលបង្គំមិនបានទូលទ្រង់ទេឬអីថា គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល នោះទូលបង្គំត្រូវតែធ្វើតាម។
27 រួចបាឡាកទ្រង់មានព្រះបន្ទូលទៅបាឡាមថា ចូរមក អញនឹងនាំឯងទៅកន្លែង១ទៀត ប្រហែលជាព្រះនឹងសព្វព្រះហឫទ័យ ឲ្យឯងដាក់បណ្តាសាដល់គេពីទីនោះឲ្យអញ
28 បាឡាកក៏នាំបាឡាមទៅលើកំពូលភ្នំពេអរ ដែលបែរទៅខាងឯទីរហោស្ថាន
29 នោះបាឡាមទូលទៅបាឡាកថា សូមទ្រង់ធ្វើអាសនា៧នៅទីនេះឲ្យទូលបង្គំ ហើយសូមរៀបគោ៧ និងចៀម៧ ឲ្យទូលបង្គំទៀត