26 តែបាឡាមទូលឆ្លើយថា តើទូលបង្គំមិនបានទូលទ្រង់ទេឬអីថា គ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល នោះទូលបង្គំត្រូវតែធ្វើតាម។
27 រួចបាឡាកទ្រង់មានព្រះបន្ទូលទៅបាឡាមថា ចូរមក អញនឹងនាំឯងទៅកន្លែង១ទៀត ប្រហែលជាព្រះនឹងសព្វព្រះហឫទ័យ ឲ្យឯងដាក់បណ្តាសាដល់គេពីទីនោះឲ្យអញ
28 បាឡាកក៏នាំបាឡាមទៅលើកំពូលភ្នំពេអរ ដែលបែរទៅខាងឯទីរហោស្ថាន
29 នោះបាឡាមទូលទៅបាឡាកថា សូមទ្រង់ធ្វើអាសនា៧នៅទីនេះឲ្យទូលបង្គំ ហើយសូមរៀបគោ៧ និងចៀម៧ ឲ្យទូលបង្គំទៀត
30 រួចបាឡាកក៏ធ្វើដូចជាបាឡាមបានមានវាចា គឺបានថ្វាយគោ និងចៀមមួយៗនៅលើអាសនាទាំងនោះ។