ជនគណនា 25:12-18 KHOV

12 ដូច្នេះ​ចូរ​ប្រាប់​ថា អញ​តាំង​សេចក្ដី​សញ្ញា​របស់​អញ ឲ្យ​បាន​មេត្រី​នឹង​លោក​ហើយ

13 គឺ​ជា​សេចក្ដី​សញ្ញា ឲ្យ​បាន​ការ‌ងារ​ជា​សង្ឃ នៅ​ជា​ដរាប​ត​ទៅ សំរាប់​លោក និង​ពូជ​លោក​រៀង​ត​ទៅ ពី​ព្រោះ​លោក​បាន​ឈឺ‌ឆ្អាល​នឹង​ព្រះ​នៃ​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

14 រីឯ​មនុស្ស​សាសន៍​អ៊ីស្រា‌អែល ដែល​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ គឺ​ឈ្មោះ​ស៊ីមរី ជា​កូន​សាលូវ ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​របស់​ឪពុក​១​ក្នុង​ពូជ​អំបូរ​ស៊ីម្មាន

15 ហើយ​ស្ត្រី​សាសន៍​ម៉ាឌាន ដែល​ត្រូវ​ស្លាប់​នោះ គឺ​ឈ្មោះ​កូសប៊ី ជា​កូន​ស៊ើ ដែល​ជា​មេ​លើ​ពួក​វង្ស​នៃ​ឪពុក​១​ក្នុង​សាសន៍​ម៉ាឌាន។

16 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

17 ចូរ​ធ្វើ​ទុក្ខ​ដល់​សាសន៍​ម៉ាឌាន ហើយ​វាយ​គេ​ចុះ

18 ដ្បិត​គេ​ធ្វើ​ទុក្ខ​ឯង​រាល់​គ្នា​ដោយ​ឧបាយ‌កល ដែល​គេ​មក​ល្បួង​លួង‌លោម​ឯង​ពី​ដំណើរ​ពេអរ​នោះ ហើយ​ពី​ដំណើរ​នាង​កូសប៊ី ជា​កូន​នៃ​អ្នក​១ ដែល​ជា​កំពូល​លើ​សាសន៍​ម៉ាឌាន ជា​អ្នក​ដែល​ត្រូវ​ស្លាប់​នៅ​ថ្ងៃ​មាន​សេចក្ដី​វេទនា ដោយ​ព្រោះ​រឿង​ពេអរ​នោះ។