ជនគណនា 25:9-15 KHOV

9 ឯ​អស់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​សេចក្ដី​វេទនា​នោះ មាន​ចំនួន​២​ម៉ឺន​៤​ពាន់​នាក់។

10 រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

11 ភីនេ‌ហាស​ជា​កូន​អេលាសារ ដែល​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ លោក​បាន​បំបែក​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ ដោយ​ព្រោះ​មាន​សេចក្ដី​ឈឺ‌ឆ្អាល​ជំនួស​អញ ប្រយោជន៍​កុំ​ឲ្យ​អញ​បាន​បំផ្លាញ​គេ​ក្នុង​សេចក្ដី​ប្រចណ្ឌ​របស់​អញ​ឡើយ

12 ដូច្នេះ​ចូរ​ប្រាប់​ថា អញ​តាំង​សេចក្ដី​សញ្ញា​របស់​អញ ឲ្យ​បាន​មេត្រី​នឹង​លោក​ហើយ

13 គឺ​ជា​សេចក្ដី​សញ្ញា ឲ្យ​បាន​ការ‌ងារ​ជា​សង្ឃ នៅ​ជា​ដរាប​ត​ទៅ សំរាប់​លោក និង​ពូជ​លោក​រៀង​ត​ទៅ ពី​ព្រោះ​លោក​បាន​ឈឺ‌ឆ្អាល​នឹង​ព្រះ​នៃ​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

14 រីឯ​មនុស្ស​សាសន៍​អ៊ីស្រា‌អែល ដែល​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ គឺ​ឈ្មោះ​ស៊ីមរី ជា​កូន​សាលូវ ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​របស់​ឪពុក​១​ក្នុង​ពូជ​អំបូរ​ស៊ីម្មាន

15 ហើយ​ស្ត្រី​សាសន៍​ម៉ាឌាន ដែល​ត្រូវ​ស្លាប់​នោះ គឺ​ឈ្មោះ​កូសប៊ី ជា​កូន​ស៊ើ ដែល​ជា​មេ​លើ​ពួក​វង្ស​នៃ​ឪពុក​១​ក្នុង​សាសន៍​ម៉ាឌាន។