1 កាលក្រោយសេចក្ដីវេទនានោះមក ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអេលាសារជាកូនអើរ៉ុនដ៏ជាសង្ឃថា
2 ចូររាប់ចំនួនពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ តាមវង្សានុវង្សរបស់ឪពុកគេ គឺអស់អ្នកក្នុងពួកអ៊ីស្រាអែលដែលអាចនឹងចេញទៅច្បាំងបាន
3 នោះម៉ូសេ និងអេលាសារដ៏ជាសង្ឃ ក៏ប្រាប់គេនៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូរថា
4 ត្រូវរាប់ឯងរាល់គ្នា ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ហើយនឹងកូនចៅអ៊ីស្រាអែល នៅគ្រាដែលបានចេញពីស្រុកអេស៊ីព្ទមកនោះដែរ។
5 ឯរូបេនគាត់ជាកូនច្បងរបស់អ៊ីស្រាអែល ហើយពួកកូនចៅរូបេន គឺហេណុក១ ដែលជាអ្នកបង្កើតគ្រួហេណុក ប៉ាលូវ១ ដែលជាអ្នកបង្កើតគ្រួប៉ាលូវ
6 ហេស្រុន១ ដែលជាអ្នកបង្កើតគ្រួហេស្រុន កើមី១ ដែលជាអ្នកបង្កើតគ្រួកើមី
7 នោះជាពួកនៃរូបេន ឯអស់អ្នកដែលបានរាប់ហើយក្នុងពួកគេ នោះមានចំនួន៤ម៉ឺន៣ពាន់៧៣០នាក់