ជនគណនា 26:10-16 KHOV

10 តែ​ដី​បាន​ហា​ឡើង ទទួល​ស្រូប​យក​គេ​ជា​មួយ​នឹង​កូរេ​ទៅ ក្នុង​កាល​ដែល​ពួក​កូរេ​នោះ​ត្រូវ​ស្លាប់ ហើយ​ក៏​មាន​ភ្លើង​ឆេះ​មនុស្ស​២៥០​នាក់​ដែរ ពួក​នោះ​ឯង​បាន​ត្រឡប់​ជា​គំរូ​ដល់​បណ្តា‌ជន

11 តែ​ឯ​កូន​ចៅ​របស់​កូរេ នោះ​មិន​បាន​ស្លាប់​ទេ។

12 ឯ​ពួក​កូន​ចៅ​ស៊ីម្មាន​តាម​គ្រួ​គេ គឺ​យេមូ‌អែល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេមូ‌អែល យ៉ាមីន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាមីន យ៉ាគិន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាគិន

13 សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស សូល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សូល

14 នោះ​ជា​ពួក​គ្រួ​របស់​ស៊ីម្មាន មាន​ចំនួន​២​ម៉ឺន​២​ពាន់​២០០​នាក់។

15 ឯ​ពួក​កូន​ចៅ​កាឌ់​តាម​គ្រួ​គេ គឺ​សេផុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេផុន ហាក់គី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហាក់គី ស៊ូនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ូនី

16 អូសនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អូសនី អេរី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេរី