ជនគណនា 26:12-18 KHOV

12 ឯ​ពួក​កូន​ចៅ​ស៊ីម្មាន​តាម​គ្រួ​គេ គឺ​យេមូ‌អែល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេមូ‌អែល យ៉ាមីន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាមីន យ៉ាគិន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាគិន

13 សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស សូល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សូល

14 នោះ​ជា​ពួក​គ្រួ​របស់​ស៊ីម្មាន មាន​ចំនួន​២​ម៉ឺន​២​ពាន់​២០០​នាក់។

15 ឯ​ពួក​កូន​ចៅ​កាឌ់​តាម​គ្រួ​គេ គឺ​សេផុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេផុន ហាក់គី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហាក់គី ស៊ូនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ូនី

16 អូសនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អូសនី អេរី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេរី

17 អើរ៉ូត​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អើរ៉ូត អើ​រេលី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អើរេលី

18 នោះ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​កាឌ់ តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៤​ម៉ឺន​៥០០​នាក់។