14 នោះជាពួកគ្រួរបស់ស៊ីម្មាន មានចំនួន២ម៉ឺន២ពាន់២០០នាក់។
15 ឯពួកកូនចៅកាឌ់តាមគ្រួគេ គឺសេផុន១ ជាអ្នកដែលបង្កើតគ្រួសេផុន ហាក់គី១ ជាអ្នកដែលបង្កើតគ្រួហាក់គី ស៊ូនី១ ជាអ្នកដែលបង្កើតគ្រួស៊ូនី
16 អូសនី១ ជាអ្នកដែលបង្កើតគ្រួអូសនី អេរី១ ជាអ្នកដែលបង្កើតគ្រួអេរី
17 អើរ៉ូត១ ជាអ្នកដែលបង្កើតគ្រួអើរ៉ូត អើរេលី១ ជាអ្នកដែលបង្កើតគ្រួអើរេលី
18 នោះជាពួកគ្រួរបស់កូនចៅកាឌ់ តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៤ម៉ឺន៥០០នាក់។
19 ឯពួកកូនចៅយូដា គឺអ៊ើរ១ ហើយនឹងអូណាន់១ ឯអ៊ើរហើយនឹងអូណាន់នេះ គេបានស្លាប់ទៅនៅស្រុកកាណាន
20 ពួកកូនចៅយូដាតាមគ្រួគេ គឺសេឡា១ ជាអ្នកដែលបង្កើតគ្រួសេឡា ពេរេស១ ជាអ្នកដែលបង្កើតគ្រួពេរេស សេរ៉ាស១ ជាអ្នកដែលបង្កើតគ្រួសេរ៉ាស