ជនគណនា 26:2-8 KHOV

2 ចូរ​រាប់​ចំនួន​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​អស់​អ្នក​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

3 នោះ​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ប្រាប់​គេ​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូរ​ថា

4 ត្រូវ​រាប់​ឯង​រាល់​គ្នា ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ហើយ​នឹង​កូន​ចៅ​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។

5 ឯ​រូបេន​គាត់​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល ហើយ​ពួក​កូន​ចៅ​រូបេន គឺ​ហេណុក​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ហេណុក ប៉ាលូវ​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ប៉ាលូវ

6 ហេស្រុន​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ហេស្រុន កើមី​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​កើមី

7 នោះ​ជា​ពួក​នៃ​រូបេន ឯ​អស់​អ្នក​ដែល​បាន​រាប់​ហើយ​ក្នុង​ពួក​គេ នោះ​មាន​ចំនួន​៤​ម៉ឺន​៣​ពាន់​៧៣០​នាក់

8 ឯ​កូន​របស់​ប៉ាលូវ គឺ​អេលាប