ជនគណនា 26:21-27 KHOV

21 ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេស្រុន ហាមុល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហាមុល

22 នោះ​ជា​ពួក​គ្រួ​របស់​យូដា តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៧​ម៉ឺន​៦​ពាន់​៥០០​នាក់។

23 ឯ​ពួក​កូន​ចៅ​អ៊ីសាខារ​តាម​គ្រួ​គេ គឺ​ថូឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ថូឡា ពូវ៉ា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពូវ៉ា

24 យ៉ាសុប​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាសុប ស៊ីមរ៉ុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីមរ៉ុន

25 នោះ​ជា​ពួក​គ្រួ​របស់​អ៊ីសាខារ តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៦​ម៉ឺន​៤​ពាន់​៣០០​នាក់។

26 ឯ​ពួក​កូន​ចៅ​សាប់‌យូល៉ូន​តាម​គ្រួ​គេ គឺ​សេរែត​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរែត អេឡូន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេឡូន យ៉ាលាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាលាល

27 នោះ​ជា​ពួក​គ្រួ​របស់​សាប់‌យូល៉ូន តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​៦​ម៉ឺន​៥០០​នាក់។