ជនគណនា 26:30-36 KHOV

30 ពួក​កូន​របស់​កាឡាត គឺ​យេស៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេស៊ើរ ហេលេក​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេលេក

31 អាសរាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អាសរាល ស៊ីគែម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីគែម

32 សេមីដា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេមីដា ហេភើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេភើរ

33 ឯ​ស្លូផិហាត ជា​កូន​ហេភើរ គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី នេះ​ជា​ឈ្មោះ​កូន​ស្រី​របស់​ស្លូផិហាត គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ និង​ធើសា​១

34 នោះ​ជា​ពួក​គ្រួ​របស់​ម៉ាន៉ាសេ ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៥​ម៉ឺន​២​ពាន់​៧០០​នាក់។

35 ឯ​ពួក​កូន​ចៅ​អេប្រា‌អិម​តាម​គ្រួ​គេ គឺ​ស៊ុថេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ុថេឡា បេគើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេគើរ ថាហាន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ថាហាន

36 ឯ​ពួក​កូន​ចៅ​ស៊ុថេឡា គឺ​ជា​អេរ៉ាន ដែល​បង្កើត​គ្រួ​អេរ៉ាន