ជនគណនា 26:36-42 KHOV

36 ឯ​ពួក​កូន​ចៅ​ស៊ុថេឡា គឺ​ជា​អេរ៉ាន ដែល​បង្កើត​គ្រួ​អេរ៉ាន

37 នោះ​ហើយ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​អេប្រា‌អិម តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៣​ម៉ឺន​២​ពាន់​៥០០​នាក់ នោះ​ជា​ពួក​កូន​ចៅ​យ៉ូសែប​តាម​គ្រួ​គេ។

38 ឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​តាម​គ្រួ​គេ គឺ​បេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេឡា អ័សបេល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អ័សបេល អេហ៊ីរ៉ាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេហ៊ីរ៉ាម

39 ស៊ូផាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ូផាម ហ៊ូផាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហ៊ូផាម

40 ឯ​កូន​របស់​បេឡា នោះ​គឺ អើឌ​១ និង​ណាម៉ាន​១ ឯ​អើឌ ជា​អ្នក​បង្កើត​គ្រួ​អើឌ និង​ណាម៉ាន ជា​អ្នក​បង្កើត​គ្រួ​ណាម៉ាន

41 នោះ​ជា​ពួក​កូន​ចៅ​របស់​បេន‌យ៉ា‌មីន តាម​គ្រួ​គេ ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ នោះ​មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៦០០​នាក់។

42 ឯ​ពួក​កូន​ចៅ​ដាន់​តាម​គ្រួ​គេ គឺ​ហ៊ូស៊ីម ជា​អ្នក​ដែល​បង្កើត​គ្រួ​ហ៊ូស៊ីម នោះ​ជា​គ្រួ​របស់​ដាន់​តាម​គ្រួសារ​គេ