ជនគណនា 26:40-46 KHOV

40 ឯ​កូន​របស់​បេឡា នោះ​គឺ អើឌ​១ និង​ណាម៉ាន​១ ឯ​អើឌ ជា​អ្នក​បង្កើត​គ្រួ​អើឌ និង​ណាម៉ាន ជា​អ្នក​បង្កើត​គ្រួ​ណាម៉ាន

41 នោះ​ជា​ពួក​កូន​ចៅ​របស់​បេន‌យ៉ា‌មីន តាម​គ្រួ​គេ ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ នោះ​មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៦០០​នាក់។

42 ឯ​ពួក​កូន​ចៅ​ដាន់​តាម​គ្រួ​គេ គឺ​ហ៊ូស៊ីម ជា​អ្នក​ដែល​បង្កើត​គ្រួ​ហ៊ូស៊ីម នោះ​ជា​គ្រួ​របស់​ដាន់​តាម​គ្រួសារ​គេ

43 ឯ​ពួក​គ្រួ​ហ៊ូស៊ីម​ទាំង​អស់ តាម​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៦​ម៉ឺន​៤​ពាន់​៤០០​នាក់។

44 ឯ​ពួក​កូន​ចៅ​អេស៊ើរ​តាម​គ្រួ​គេ គឺ​យីមន៉ា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យីមន៉ា យីសវី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យីសវី បេរា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេរា

45 ឯ​កូន​របស់​បេរា នោះ​គឺ​ហេប៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេប៊ើរ ម៉ាលគាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម៉ាលគាល

46 ឯ​កូន​ស្រី​របស់​អេស៊ើរ នោះ​ឈ្មោះ​សេរ៉ា