ជនគណនា 26:49-55 KHOV

49 យេស៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេស៊ើរ ស៊ីលិម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីលិម

50 នោះ​ជា​ពួក​គ្រួ​របស់​ណែប‌ថាលី​តាម​គ្រួ​គេ អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៤០០​នាក់។

51 នេះ​ជា​ចំនួន​នៃ​អស់​អ្នក ដែល​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួម​ទាំង​អស់ មាន​៦​សែន​១​ពាន់​៧៣០​នាក់។

52 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

53 ត្រូវ​ឲ្យ​ចែក​ស្រុក ទុក​ជា​មរដក ឲ្យ​ដល់​អ្នក​ទាំង​នេះ តាម​ចំនួន​ឈ្មោះ​គេ

54 ឯ​ពួក​ណា​ដែល​មាន​គ្នា​ច្រើន នោះ​ត្រូវ​ចែក​ឲ្យ​ជា​ច្រើន ហើយ​ពួក​ណា​មាន​គ្នា​តិច នោះ​ក៏​ត្រូវ​ចែក​ឲ្យ​តាម​តិច​វិញ គ្រប់​គ្នា​ត្រូវ​ទទួល​មរដក តាម​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​រាប់​ហើយ​ក្នុង​ពួក​គេ

55 ប៉ុន្តែ​ស្រុក​នោះ​ត្រូវ​ចាប់​ឆ្នោត​ចែក​គ្នា គេ​ត្រូវ​ស៊ី​មរដក តាម​ឈ្មោះ​ពូជ​អំបូរ​នៃ​អយ្យកោ​គេ​រៀង​ខ្លួន