50 នោះជាពួកគ្រួរបស់ណែបថាលីតាមគ្រួគេ អស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៤ម៉ឺន៥ពាន់៤០០នាក់។
51 នេះជាចំនួននៃអស់អ្នក ដែលបានរាប់ក្នុងពួកកូនចៅអ៊ីស្រាអែល រួមទាំងអស់ មាន៦សែន១ពាន់៧៣០នាក់។
52 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
53 ត្រូវឲ្យចែកស្រុក ទុកជាមរដក ឲ្យដល់អ្នកទាំងនេះ តាមចំនួនឈ្មោះគេ
54 ឯពួកណាដែលមានគ្នាច្រើន នោះត្រូវចែកឲ្យជាច្រើន ហើយពួកណាមានគ្នាតិច នោះក៏ត្រូវចែកឲ្យតាមតិចវិញ គ្រប់គ្នាត្រូវទទួលមរដក តាមចំនួននៃអស់អ្នកដែលបានរាប់ហើយក្នុងពួកគេ
55 ប៉ុន្តែស្រុកនោះត្រូវចាប់ឆ្នោតចែកគ្នា គេត្រូវស៊ីមរដក តាមឈ្មោះពូជអំបូរនៃអយ្យកោគេរៀងខ្លួន
56 គឺដោយចាប់ឆ្នោតដែលត្រូវចែកមរដកឲ្យដល់គេ តាមដែលមានគ្នាច្រើន និងគ្នាតិច។