53 ត្រូវឲ្យចែកស្រុក ទុកជាមរដក ឲ្យដល់អ្នកទាំងនេះ តាមចំនួនឈ្មោះគេ
54 ឯពួកណាដែលមានគ្នាច្រើន នោះត្រូវចែកឲ្យជាច្រើន ហើយពួកណាមានគ្នាតិច នោះក៏ត្រូវចែកឲ្យតាមតិចវិញ គ្រប់គ្នាត្រូវទទួលមរដក តាមចំនួននៃអស់អ្នកដែលបានរាប់ហើយក្នុងពួកគេ
55 ប៉ុន្តែស្រុកនោះត្រូវចាប់ឆ្នោតចែកគ្នា គេត្រូវស៊ីមរដក តាមឈ្មោះពូជអំបូរនៃអយ្យកោគេរៀងខ្លួន
56 គឺដោយចាប់ឆ្នោតដែលត្រូវចែកមរដកឲ្យដល់គេ តាមដែលមានគ្នាច្រើន និងគ្នាតិច។
57 ឯក្នុងពួកលេវី នោះបានរាប់អ្នកទាំងនេះ តាមគ្រួគេ គឺគើសុន១ ជាអ្នកដែលបង្កើតគ្រួគើសុន កេហាត់១ ជាអ្នកដែលបង្កើតគ្រួកេហាត់ និងម្រ៉ារី១ ជាអ្នកដែលបង្កើតគ្រួម្រ៉ារី
58 នេះជាពួកគ្រួរបស់លេវី គឺជាគ្រួលិបនី១ គ្រួហេប្រុន១ គ្រួម៉ាស់លី១ គ្រួមូស៊ី១ គ្រួកូរេ១ ឯកេហាត់គាត់បង្កើតអាំរ៉ាម
59 ហើយប្រពន្ធរបស់អាំរ៉ាមឈ្មោះយ៉ុកិបិតជាកូនលេវី ដែលលេវីបានបង្កើតនៅស្រុកអេស៊ីព្ទ នាងនោះនឹងអាំរ៉ាមបង្កើតបានអើរ៉ុន១ ម៉ូសេ១ និងម៉ារាម ដែលជាបងស្រីគេ