ជនគណនា 26:55-61 KHOV

55 ប៉ុន្តែ​ស្រុក​នោះ​ត្រូវ​ចាប់​ឆ្នោត​ចែក​គ្នា គេ​ត្រូវ​ស៊ី​មរដក តាម​ឈ្មោះ​ពូជ​អំបូរ​នៃ​អយ្យកោ​គេ​រៀង​ខ្លួន

56 គឺ​ដោយ​ចាប់​ឆ្នោត​ដែល​ត្រូវ​ចែក​មរដក​ឲ្យ​ដល់​គេ តាម​ដែល​មាន​គ្នា​ច្រើន និង​គ្នា​តិច។

57 ឯ​ក្នុង​ពួក​លេវី នោះ​បាន​រាប់​អ្នក​ទាំង​នេះ តាម​គ្រួ​គេ គឺ​គើសុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​គើសុន កេហាត់​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​កេហាត់ និង​ម្រ៉ារី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម្រ៉ារី

58 នេះ​ជា​ពួក​គ្រួ​របស់​លេវី គឺ​ជា​គ្រួ​លិបនី​១ គ្រួ​ហេប្រុន​១ គ្រួ​ម៉ាស់លី​១ គ្រួ​មូស៊ី​១ គ្រួ​កូរេ​១ ឯ​កេហាត់​គាត់​បង្កើត​អាំរ៉ាម

59 ហើយ​ប្រពន្ធ​របស់​អាំរ៉ាម​ឈ្មោះ​យ៉ុកិបិត​ជា​កូន​លេវី ដែល​លេវី​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ នាង​នោះ​នឹង​អាំរ៉ាម​បង្កើត​បាន​អើរ៉ុន​១ ម៉ូសេ​១ និង​ម៉ារាម ដែល​ជា​បង​ស្រី​គេ

60 ឯ​អើរ៉ុន លោក​បង្កើត​បាន​ណាដាប​១ អ័ប៊ីហ៊ូវ​១ អេលាសារ​១ និង​អ៊ីថាម៉ារ​១

61 ឯ​ណាដាប និង​អ័ប៊ីហ៊ូវ​នេះ គេ​បាន​ស្លាប់​ទៅ​ក្នុង​កាល​ដែល​យក​ភ្លើង​ដទៃ មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា