60 ឯអើរ៉ុន លោកបង្កើតបានណាដាប១ អ័ប៊ីហ៊ូវ១ អេលាសារ១ និងអ៊ីថាម៉ារ១
61 ឯណាដាប និងអ័ប៊ីហ៊ូវនេះ គេបានស្លាប់ទៅក្នុងកាលដែលយកភ្លើងដទៃ មកថ្វាយនៅចំពោះព្រះយេហូវ៉ា
62 នោះពួកលេវីដែលបានរាប់ហើយ មានចំនួន២ម៉ឺន៣ពាន់នាក់ គឺជាប្រុសៗទាំងអស់ ចាប់តាំងពីអាយុ១ខែឡើងទៅលើ ដ្បិតគេមិនបានរាប់ក្នុងពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះគេគ្មានចំណែកមរដកនៅជាមួយនឹងពួកកូនចៅអ៊ីស្រាអែលឡើយ។
63 នេះហើយជាអ្នកទាំងប៉ុន្មាន ដែលម៉ូសេ និងអេលាសារដ៏ជាសង្ឃ បានរាប់នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ
64 ប៉ុន្តែក្នុងបណ្តាអ្នកទាំងនោះ គ្មានអ្នកណាមួយដែលម៉ូសេ និងអើរ៉ុនដ៏ជាសង្ឃ បានរាប់នៅត្រង់ទីរហោស្ថានស៊ីណាយនោះទេ
65 ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលពីគេថា វារាល់គ្នានឹងត្រូវស្លាប់នៅទីរហោស្ថានជាមិនខាន ដូច្នេះ គ្មានអ្នកណាក្នុងពួកអ្នកទាំងនោះនៅសល់ឡើយ មានតែកាលែបជាកូនយេភូនេ១ ហើយនឹងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ។