14 ពីព្រោះឯងបានធ្វើទាស់ទទឹងនឹងពាក្យអញនៅត្រង់ទីរហោស្ថានស៊ីន ក្នុងកាលដែលពួកជំនុំរករឿងឈ្លោះ ឯងមិនបានលើកអញជាបរិសុទ្ធនៅចំពោះមុខគេ ត្រង់ទឹកហូរនោះឡើយ (គឺជាទឹកមេរីបា នៅស្រុកកាដេសក្នុងទីរហោស្ថានស៊ីន)។
15 នោះម៉ូសេទូលទៅព្រះយេហូវ៉ាថា
16 ដូច្នេះ សូមឲ្យព្រះយេហូវ៉ាដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្ស ទ្រង់ដំរូវឲ្យមានមនុស្សម្នាក់ត្រួតត្រាលើពួកជំនុំទៅ
17 ជាអ្នកដែលអាចនឹងចេញចូលនៅមុខគេ ព្រមទាំងនាំគេចេញចូលផង ដើម្បីកុំឲ្យពួកជំនុំផងព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាលឡើយ
18 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរនាំយកយ៉ូស្វេកូននុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើលោក
19 ត្រូវដាក់លោកនៅចំពោះមុខអេលាសារដ៏ជាសង្ឃ និងពួកជំនុំទាំងអស់គ្នា រួចប្រគល់សេចក្ដីបង្គាប់ដល់លោកនៅមុខគេ
20 ព្រមទាំងចែកអំណាចរបស់ឯងទៅលើលោកដែរ ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រតិបត្តិតាមលោក