18 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរនាំយកយ៉ូស្វេកូននុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើលោក
19 ត្រូវដាក់លោកនៅចំពោះមុខអេលាសារដ៏ជាសង្ឃ និងពួកជំនុំទាំងអស់គ្នា រួចប្រគល់សេចក្ដីបង្គាប់ដល់លោកនៅមុខគេ
20 ព្រមទាំងចែកអំណាចរបស់ឯងទៅលើលោកដែរ ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រតិបត្តិតាមលោក
21 ត្រូវឲ្យលោកឈរនៅចំពោះមុខអេលាសារដ៏ជាសង្ឃ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសលោក ដោយសារសេចក្ដីសំរេចរបស់យូរីម គឺតាមបង្គាប់របស់អេលាសារដែលគេត្រូវចេញទៅ ហើយតាមបង្គាប់លោកគេត្រូវចូលមកវិញ ទាំងយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលផង គឺជាពួកជំនុំទាំងអស់គ្នា
22 ម៉ូសេក៏ធ្វើតាមបង្គាប់ព្រះយេហូវ៉ា លោកនាំយកយ៉ូស្វេទៅដាក់នៅចំពោះមុខអេលាសារដ៏ជាសង្ឃ និងពួកជំនុំទាំងអស់គ្នា
23 ក៏ដាក់ដៃលើលោក ហើយប្រគល់សេចក្ដីបង្គាប់ដល់លោក ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។