3 ឪពុកយើងខ្ញុំបានស្លាប់ទៅ នៅទីរហោស្ថាន គាត់មិនមែនជាពួកកូរេដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេ គឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់ខ្លួនវិញ ហើយគាត់គ្មានកូនប្រុសសោះ
4 ហេតុអ្វីបានជាត្រូវឲ្យឈ្មោះឪពុកយើងខ្ញុំ បាត់ចេញពីពួកគ្រួគាត់ទៅ ដោយព្រោះតែគ្មានកូនប្រុសដូច្នេះ ហេតុនេះសូមឲ្យយើងខ្ញុំបានកេរអាករ នៅជាមួយនឹងបងប្អូនរបស់ឪពុកយើងខ្ញុំផង
5 នោះម៉ូសេក៏នាំយករឿងគេ ទៅទូលដល់ព្រះយេហូវ៉ា។
6 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
7 ពួកកូនស្រីស្លូផិហាតបាននិយាយត្រូវ ដូច្នេះត្រូវចែកឲ្យគេមានកេរអាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផង ត្រូវឲ្យគេបានមរដករបស់ឪពុកគេចុះ
8 ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដែរថា បើអ្នកណាស្លាប់ទៅឥតមានកូនប្រុស នោះត្រូវឲ្យឯងរាល់គ្នាចែកមរដករបស់អ្នកនោះដល់កូនស្រីគេទៅ
9 បើគ្មានកូនស្រីទេ នោះត្រូវឲ្យមរដកគេដល់បងប្អូនបង្កើត