6 រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
7 ពួកកូនស្រីស្លូផិហាតបាននិយាយត្រូវ ដូច្នេះត្រូវចែកឲ្យគេមានកេរអាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផង ត្រូវឲ្យគេបានមរដករបស់ឪពុកគេចុះ
8 ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដែរថា បើអ្នកណាស្លាប់ទៅឥតមានកូនប្រុស នោះត្រូវឲ្យឯងរាល់គ្នាចែកមរដករបស់អ្នកនោះដល់កូនស្រីគេទៅ
9 បើគ្មានកូនស្រីទេ នោះត្រូវឲ្យមរដកគេដល់បងប្អូនបង្កើត
10 បើគ្មានបងប្អូនបង្កើត នោះត្រូវឲ្យមរដកដល់បងប្អូនរបស់ឪពុកគេ
11 តែបើឪពុកគ្មានបងប្អូន នោះត្រូវឲ្យមរដកគេទៅអ្នកជិតដិតជាងក្នុងគ្រួគេ ឲ្យអ្នកនោះស៊ីវិញ សេចក្ដីនេះត្រូវទុកជាច្បាប់បញ្ញត្តដល់ពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
12 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឲ្យឯងឡើងទៅលើភ្នំអាបារីមនេះ ហើយមើលទៅស្រុកដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែល