7 ហើយត្រូវថ្វាយដង្វាយច្រួចផង គឺជា២កំប៉ុងសំរាប់កូនចៀម១ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ
8 ឯកូនចៀម១ទៀត នោះត្រូវថ្វាយនៅពេលល្ងាច ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួច ដូចជានៅពេលព្រឹកដែរ ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
9 នៅថ្ងៃឈប់សំរាក ត្រូវថ្វាយកូនចៀមឈ្មោល២ឥតខ្ចោះ អាយុ១ខួប ព្រមទាំងដង្វាយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង និងដង្វាយច្រួចផង
10 នេះជាដង្វាយដុត ដែលត្រូវថ្វាយរាល់តែថ្ងៃឈប់សំរាក លើសពីដង្វាយដុតដែលតែងតែថ្វាយជានិច្ច ព្រមទាំងដង្វាយច្រួចនោះផង។
11 ហើយនៅរាល់តែថ្ងៃដើមខែ នោះត្រូវឲ្យឯងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាដែរ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧ឥតខ្ចោះអាយុ១ខួប
12 ព្រមទាំងម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង លាយដោយប្រេង ទុកជាដង្វាយម្សៅ ដែលថ្វាយជាមួយនឹងគោ១ ហើយម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយដោយប្រេង ទុកជាដង្វាយម្សៅ ដែលថ្វាយជាមួយនឹងចៀមឈ្មោល១
13 ហើយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង ទុកជាដង្វាយម្សៅដែលថ្វាយជាមួយនឹងកូនចៀម១ នេះជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា