ជនគណនា 29:13-19 KHOV

13 ក៏​ត្រូវ​ថ្វាយ​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​១៣ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

14 ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សំរាប់​គោ​មួយៗ ក្នុង​គោ​ទាំង​១៣​នោះ ២​ខ្ញឹង​សំរាប់​ចៀម​ឈ្មោល​១​មួយៗ ក្នុង​ចៀម​ទាំង​២

15 និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ ក្នុង​ចៀម​ទាំង​១៤

16 ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

17 នៅ​ថ្ងៃ​ទី​២ ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​១២ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

18 ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

19 ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។