ជនគណនា 29:19-25 KHOV

19 ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

20 នៅ​ថ្ងៃ​ទី​៣ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១១ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

21 ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

22 ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

23 នៅ​ថ្ងៃ​ទី​៤ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១០ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

24 ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

25 ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។